
ម៉ូតូធំប៉ះជាមួយរថយន្ដហ្វូត នៅមុខផ្សារទ្រីភាព បណ្ដាលឲ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់បញ្ជូនទៅសង្គ្រោះបន្ទាន់ តែត្រូវបាត់បង់ជីវិត
ព្រះវិហារ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្ត និងម៉ូតូធំ ធ្វើដំណើរស្របទិសគ្នាពី ជើងទៅ ត្បូង ប៉ះគ្នាបណ្ដាលឲ្យអ្នកបើកបរម៉ូតូធំ របួសធ្ងន់បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែក ១៦មករា ខេត្តព្រះវិហារ តែដោយអាការៈធ្ងន់ធ្ងរពេក ត្រូវបានក្រុមគ្រួសារស្នើសុំបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត តែដោយកម្មអកុសល ជនរងគ្រោះត្រូវបានស្លាប់បាត់បង់ជីវិតនៅសាលាវិស័យ ខេត្តកំពង់ធំ។ ករណីខាងលើនោះកើតឡើយនៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ១៥:២០នាទី លើកំណាត់ផ្លូវជាតិលេខ៦២ ត្រង់ចន្លោះគីឡូលេខ ៥៤/៥៥ ស្ថិត នៅភូមិអូរពោធិ៍ ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ។