
មន្ទីរព័ត៌មានខេត្តព្រះវិហារ៖ អបអរសាទរខួបលើកទី១១៤ ទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា ២០២៥ ក្រោមប្រធានបទ «សិទ្ធិ សមភាពនិងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប» នៅកម្ពុជា
ព្រះវិហារ៖ នៅរសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥ មន្ទីរព័ត៌មានខេត្តព្រះវិហារ បានរៀបចំ ពិធីអបអរសាទរខួបលើកទី១១៤ ទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា ២០២៥ ក្រោមប្រធានបទ «សិទ្ធិ សមភាពនិងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប» ក្រោមវត្តមាន លោក សាំង ទូច អនុប្រធានមន្ទីរ និងជាតំណាងដ៏ខ្ពង់ខ្ពស់ លោកស្រី ហែម សុគុណពិសី ប្រធានមន្ទីរព័ត៌មានខេត្តព្រះវិហារ ក្នុងការលើកម្ពស់សិទ្ធិនារី នៅកម្ពុជា។ ពិធីនេះធ្វើឡើងនៅសាលប្រជុំមន្ទីរព័ត៌មានខេត្តព្រះវិហារ
លោក សាំ ទូច អនុប្រធានមន្ទីរព័ត៌មានខេត្តព្រះវិហារបានលើកឡើងថា៖
មន្ទីរព័ត៌មានខេត្តព្រះវិហារ ត្រូវបានរៀបចំអបអរសាទរខួបទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា ជារាងរាល់ឆ្នាំក្នុងការជួបសំណេះសំណាល ដើម្បីបង្ហាញពីការគោរព និងលើកកម្ពស់តួនាទីដ៏សំខាន់របស់ស្ត្រីក្នុងវិស័យព័ត៌មាន។
នាឪកាសនោះដែល លោក សាំង ទូច បានពាំនាំប្រសាសន៍ របស់លោកស្រីប្រធានមន្ទីរ ក្នុងការសួរសុខទុក្ខ និងបានប្រកាសព្រះរាជសាររបស់សម្ដេចព្រះមហាក្សត្រី នរោត្តមមុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសអបអរសាទរខួបលើកទី១១៤ ទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៥ ដើម្បីឲ្យស្ត្រីទាំងអស់មានសិទ្ធិក្នុងការចូលរួមបញ្ចេញយោបល់ និងចូលរួមសកម្មភាពផ្សេងៗនៅក្នុងសង្គម។
លោកបានបន្តទៀតថា៖ ការអបអរសាទរទិវានារីអន្តរជាតិ ៨មីនា ខួបលើកទី១១៤ ឆ្នាំ២០២៥ នេះក្រោមប្រធានបទ «សិទ្ធិ សមភាពនិងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប» នឹងបានអំពាវនាវដល់បុរសគ្រប់រូប ត្រូវចូលរួមគោរពសិទ្ធិនារីនៅគ្រប់ពេលវេលា និងត្រូវលើកតម្កើងតម្លៃដល់នារី គ្រប់រូបៗ ក្នុងសមភាពយេនឌ័រ។
ក្រោយពីសំណេះសំណាលរួចមកលោកសាំង ទូច នាំយកកាដូអនុស្សាវរីយ៍ផ្ដល់ជូនលោកស្រីជា មន្ត្រីរាជការ និងមន្រ្តីជាប់កិច្ចសន្យាជាស្ត្រីទាំងអស់នៃមន្ទីរព័ត៌មានខេត្តព្រះវិហារ ព្រមទាំងថតរូបភាពទុកជាអនុស្សាវរីយ៍ផងដែរ៕