អភិបាលខេត្តកំពង់ចាម បានផ្តាំផ្ញេីដល់ក្មួយៗយុវជន និងសិស្សានុសិស្សទាំងអស់ ត្រូវខិតខំរៀនសូត្រក្រេបយកចំណេះដឹង ដេីម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សង្គមជាតិ កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្ដម អ៊ុន ចាន់ដា បានផ្តាំផ្ញេីដល់ក្មួយៗយុវជន និងសិស្សានុសិស្សទាំងអស់ ត្រូវបន្តពង្រឹងស្មារតីឆន្ទៈ ខិតខំរៀនសូត្រក្រេបយកចំណេះដឹង ហាត់ពត់លត់ដំខ្លួនទៅតាមតួនាទី និងភារកិច្ចរបស់ខ្លួន ដេីម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍...
Month: May 2025
កាកបាទក្រហមខេត្តកំពង់ចាម ប្រគល់ផ្ទះមនុស្សធម៌ទី២៣ ជូនជនទុរគត១គ្រួសារ និងចែកអំណោយជូនពលរដ្ឋងាយរងគ្រោះ ៨០គ្រួសារ នៅស្រុកស្រីសន្ធរ កំពង់ចាម: ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមខេត្ត រួមនឹងព្រះមន្ត្រីសង្ឃ នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥នេះ បានអញ្ជើញប្រគល់ផ្ទះមនុស្សធម៌ទី២៣ ជូនទុរគតជន ១គ្រួសារ...
ឯកឧត្ដម អ៊ុន ចាន់ដា ត្រូវបានអង្គសន្និបាតបោះឆ្នោតឱ្យបន្តជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម អាណត្តិទី៦ កំពង់ចាម: ក្នុងអង្គសន្និបាតសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម អាណត្តិទី៦ នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥នេះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ត្រូវបានអង្គសន្និបាត...
លោកអនុសេនីយ៏ឯកសាន ផាន់ណានាយប៉ុស្តិ៍រដ្ឋបាលឃុំគូលេនត្បូងបច្ចុប្បន្នបានកំពុងតាំងខ្លួនជាខ្លាកំណាចប្រចាំក្នុងតំបន់អភិរក្សគូលេនព្រហ្មទេព។ ខេត្តព្រះវិហារ!ពិតជាមិនធម្មតាមែនលោកអនុសេនីយ៏ឯកសាន ផាន់ណាមានតួរនាទីនាយប៉ុស្តិ៍រដ្ឋបាលឃុំគូលេនត្បូងបច្ចុប្បន្នបុគ្គលរូបនេះបាននិងកំពុងតាំងខ្លួនជាខ្លាកំណាចប្រចាំក្នុងតំបន់អភិរក្សគូលេនព្រហ្មពេទ ដោយសំអាងទៅលើអំណាចនិងតួរនាទីជាមន្ត្រីនគរបាលមានតួនាទីជានាយប៉ុស្តិ៍នេះហើយទើបបានជាបុគ្គលរូបនេះហ៊ានក្បត់ឩត្តមកិតិ្តនិងមនសិការរបស់ខ្លួនដោយមិនកោតញញើតទៅនិងច្បាប់និងផ្គើនទៅនិងប្រសាសន៏ណែនាំរបស់លោកឩត្តមសេនីយ៏ទោសួស សុខដារ៉ាស្នងការនគរបាលខេត្តព្រះវិហារទៀតផង។ បើតាមប្រភពព័ត៏មានដែលអង្គភាពយើងទទួលបានពីប្រជាពលរដ្ឋមកថាកាលពីអំឡុងថ្ងៃទី២៥ខែឩសភាឆ្នាំ២០២៥កន្លងទៅនេះបុគ្គលរូបនេះបានប្រើប្រាស់គ្រឿងចក្រប្រភេទត្រាក់ទ័រចំនួន២គ្រឿងចូលទៅធ្វើសកម្មភាពឈួសឆាយដីព្រៃក្នុងតំបន់អភិរក្សគូលេនព្រហ្មទេពមួយកន្លែងរាប់សិបហិកតាថិតនៅចំនុចភូមិតាកឹងឃុំថ្មីស្រុកគូលេនខេត្តព្រះវិហារដោយគ្រឿងចក្ររបស់បុគ្គលសាន ផាន់ណាធ្វើសកម្មភាពឈួសឆាយយ៉ាងគគ្រឹកគគ្រែងបែបនេះក៏មិនមានការរំខានពីមន្ត្រីបរិស្ថានដែលប្រចាំការស្នាក់ការជិតតំបន់នោះដែរដែលកត្តានេះហើយដែលគេសង្ស័យថាទំនងមន្ត្រីមន្ត្រីបរិស្ថានដែលនៅប្រចាំការក្នុងតំបន់នោះត្រូវដងត្រូវផ្លែជាមួយនិងបុគ្គលសានផាន់ណានេះហើយទើបរក្សាភាពស្ងៀមស្ងាត់យ៉ាងដូច្នេះ។ ឬមួយក៏ព្រោះតែអំណាចនិងតួរនាទីរបស់បុគ្គលរូបនេះទើបបានធ្វើឲ្យមន្ត្រីបរិស្ថានទាំងនោះស្ងាត់មាត់ដូចសត្វកង្កែបឃើញភ្លើងពឹលយ៉ាងចឹងនោះ៕ បើទោះយ៉ាងនេះក្តីប្រជាពលរដ្ឋស្នើរដល់លោកឩត្តមសេនីយ៏ទោសួស សុខដារ៉ាស្នងការដ្ឋាននគរបាលខេត្តព្រះវិហារសូមលោកមេត្តាដាក់អធិការកិច្ចស្រាវជ្រាវលើបុគ្គលឬករណីនេះផងបើទុកបណ្តែតបណ្តោយឲ្យបុគ្គលរូបនេះធ្វើអ្វីតាមតែអំពើចិត្តនោះប្រាកដជាប៉ះពាល់ដល់ស្ថាប័នក៏ដូចជាអង្គភាពស្នងការដ្ឋាននគរបាលខេត្តព្រះវិហារទាំងមូល។
អភិបាលខេត្តកំពង់ចាម ដឹកនាំក្រុមការងារ ចុះពិនិត្យការងារថែទាំជួសជុល ផ្លូវលំ ផ្លូវកៅស៊ូ និង សំណង់នានា ក្នុងស្រុកព្រៃឈរ និងស្រុកបាធាយ កំពង់ចាម: ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អមដំណើរដោយមន្ត្រី ពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន...
អភិបាលខេត្តកំពង់ចាម បានថ្លែងថា យើងជួបជុំគ្នាដោយក្តីរីករាយក្រោមម្លប់សន្តិភាព ខណៈទទួលបានព្រះវិហារថ្មី កម្ពស់២ជាន់ ក្នុងតម្លៃជាង៩៨ម៉ឺនដុល្លារ កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងថា ថ្ងៃនេះ យើងជួបជុំគ្នាដោយក្តីសប្បាយរីករាយក្រោមម្លប់សន្តិភាព ខណៈទទួលបានសមិទ្ធផលថ្មី គឺ ការសាងសង់ព្រះវិហារ...
ពិធីដង្ហែអដ្ឋិធាតុយុវជនពលីកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាម ដែលបានធ្វើពលីកម្មនៅខេត្តព្រះវិហារ ធ្វើមាតុភូមិនិវត្តន៍។ ពិធីនេះ គឺជាលើកទី២១ មានអដ្ឋិធាតុចំនួន ៦ ដែលរដ្ឋបាលខេត្តព្រះវិហារ និងខេត្តយ៉ាឡាយ បានសហការធ្វើពិធីជូនដំណើរអដ្ឋិធាតុយុទ្ធជនពលីកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ដែលគិតមកដល់ពេលនេះបានធ្វើមាតុភូមិនិវត្តន៍សរុបចំនួន ៥២៨អដ្ឋិធាតុ។ ឱកាសនេះ បានបង្ហាញយ៉ាងច្បាស់ពីចំណងមិត្តភាពដ៏រឹងមាំ និងការគោរពដ៏ជ្រាលជ្រៅរវាងប្រជាជាតិទាំងពីរ...
សារប្រមុ ខរដ្ឋាភិបាលកម្ពុជាប្តេជ្ញាការ ពារសេរីភាពសារ ព័ត៌មាន និងសុវត្ថិភាព ប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេចហ៊ុនម៉ាណែតបានប្តេជ្ញាចិត្តការពារសេរីភាពសារព័ត៌មានតាមរយៈការធានាសុវត្ថិភាពដល់អ្នកសារព័ត៌មានដើម្បីធ្វើឱ្យវិស័យសារព័ត៌មានកម្ពុជាកាន់តែរីកចម្រើនពោរពេញដោយគុណភាព។ការប្តេជ្ញាចិត្តរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាធ្វើឡើងចំថ្ងៃប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោកលើកទី៣២ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥។ បើតាម សម្តេចហ៊ុនម៉ាណែតសារព័ត៌មានបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍជាតិពង្រឹងចំណេះដឹងដល់ពលរដ្ឋនិងរួមចំណែកពង្រឹងលទ្ធិប្រជាធិបតេយ្យសិទ្ធិមនុស្សនិងតម្លាភាពសង្គម។ក្នុងសារលិខិតផ្ញើជូនទៅអ្នកសារព័ត៌មានជាតិនិងអន្តរជាតិនៅក្នុងឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោក សម្តេចហ៊ុន ម៉ាណែតអះអាងថា លំហសេរីភាពសារព័ត៌មានក្នុងប្រទេសកម្ពុជាមានភាពរីកចម្រើនគួរឱ្យកត់សម្គាល់រួមជាមួយនឹងសណ្តាប់ធ្នាប់ក្នុងវិស័យសារព័ត៌មានដែលត្រូវបានរៀបចំឲ្យកាន់តែប្រសើរឡើង។ ចំពោះសម្តេចហ៊ុន ម៉ាណែត រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់លើកកម្ពស់បរិយាកាសប្រព័ន្ធផ្សព្វផ្សាយនិងលើកកកម្ពស់សិទិ្ធនិងការទទួលខុសត្រូវរបស់អ្នកសារព័ត៌មាន។...
ក្រុមការងារថ្នាក់ខេត្ត ចុះជួយរុះរើផ្ទះជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់ ព្រះវិហារ៖ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥ម្សិលមិញនេះ ក្រោមការដឹកនាំដ៏សកម្មរបស់ឯកឧត្តម កង សៅគុណ អនុប្រធានទី១ ក្រុមការងារថ្នាក់ខេត្តចុះជួយមូលដ្ឋានស្រុកជ័យសែន ដឹកនាំកម្លាំងចម្រុះសរុប ១១៨នាក់ (ស្ត្រី ៣៩នាក់)...
អភិបាលខេត្តកំពង់ចាម អះអាងថា ប្រាក់ឈ្នួលរបស់កម្មករនិយោជិតវិស័យកាត់ដេរសំលៀកបំពាក់ ផលិតស្បែកជើង និងវិស័យផ្សេងៗ ជាមធ្យមប្រមាណជា ១៤១លានដុល្លារ ក្នុង១ឆ្នាំ កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្ដម អ៊ុន ចាន់ដា បានអះអាងថា បើគិតប្រាក់ឈ្នួលរបស់កម្មករនិយោជិតវិស័យកាត់ដេរសំលៀកបំពាក់ ផលិតស្បែកជើង និងវិស័យផ្សេងៗ...