
ពិធីដង្ហែអដ្ឋិធាតុយុវជនពលីកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាម ដែលបានធ្វើពលីកម្មនៅខេត្តព្រះវិហារ ធ្វើមាតុភូមិនិវត្តន៍។
ពិធីនេះ គឺជាលើកទី២១ មានអដ្ឋិធាតុចំនួន ៦ ដែលរដ្ឋបាលខេត្តព្រះវិហារ និងខេត្តយ៉ាឡាយ បានសហការធ្វើពិធីជូនដំណើរអដ្ឋិធាតុយុទ្ធជនពលីកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ដែលគិតមកដល់ពេលនេះបានធ្វើមាតុភូមិនិវត្តន៍សរុបចំនួន ៥២៨អដ្ឋិធាតុ។
ឱកាសនេះ បានបង្ហាញយ៉ាងច្បាស់ពីចំណងមិត្តភាពដ៏រឹងមាំ និងការគោរពដ៏ជ្រាលជ្រៅរវាងប្រជាជាតិទាំងពីរ ចំពោះការលះបង់នៃជីវិតយុវជន ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ ក្នុងបុព្វហេតុជួយរំដោះកម្ពុជាពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ។
ព្រឹត្តិការណ៍នេះ មិនត្រឹមតែជាការគោរពវិញ្ញាណក្ខន្ធប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការរំឭកដល់ប្រវត្តិសាស្ត្រដ៏សោកសៅ និងវិរៈភាពអង្គអាចក្លាហានរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលបាននាំមកនូវសុខសន្តិភាពជូនជាតិ និងមាតុភូមិ។