ពិធីដង្ហែអដ្ឋិធាតុយុវជនពលីកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាម ដែលបានធ្វើពលីកម្មនៅខេត្តព្រះវិហារ ធ្វើមាតុភូមិនិវត្តន៍។ ពិធីនេះ គឺជាលើកទី២១ មានអដ្ឋិធាតុចំនួន ៦ ដែលរដ្ឋបាលខេត្តព្រះវិហារ និងខេត្តយ៉ាឡាយ បានសហការធ្វើពិធីជូនដំណើរអដ្ឋិធាតុយុទ្ធជនពលីកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ដែលគិតមកដល់ពេលនេះបានធ្វើមាតុភូមិនិវត្តន៍សរុបចំនួន ៥២៨អដ្ឋិធាតុ។ ឱកាសនេះ បានបង្ហាញយ៉ាងច្បាស់ពីចំណងមិត្តភាពដ៏រឹងមាំ និងការគោរពដ៏ជ្រាលជ្រៅរវាងប្រជាជាតិទាំងពីរ...
Vuthea Si
សារប្រមុ ខរដ្ឋាភិបាលកម្ពុជាប្តេជ្ញាការ ពារសេរីភាពសារ ព័ត៌មាន និងសុវត្ថិភាព ប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេចហ៊ុនម៉ាណែតបានប្តេជ្ញាចិត្តការពារសេរីភាពសារព័ត៌មានតាមរយៈការធានាសុវត្ថិភាពដល់អ្នកសារព័ត៌មានដើម្បីធ្វើឱ្យវិស័យសារព័ត៌មានកម្ពុជាកាន់តែរីកចម្រើនពោរពេញដោយគុណភាព។ការប្តេជ្ញាចិត្តរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាធ្វើឡើងចំថ្ងៃប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោកលើកទី៣២ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥។ បើតាម សម្តេចហ៊ុនម៉ាណែតសារព័ត៌មានបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍជាតិពង្រឹងចំណេះដឹងដល់ពលរដ្ឋនិងរួមចំណែកពង្រឹងលទ្ធិប្រជាធិបតេយ្យសិទ្ធិមនុស្សនិងតម្លាភាពសង្គម។ក្នុងសារលិខិតផ្ញើជូនទៅអ្នកសារព័ត៌មានជាតិនិងអន្តរជាតិនៅក្នុងឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោក សម្តេចហ៊ុន ម៉ាណែតអះអាងថា លំហសេរីភាពសារព័ត៌មានក្នុងប្រទេសកម្ពុជាមានភាពរីកចម្រើនគួរឱ្យកត់សម្គាល់រួមជាមួយនឹងសណ្តាប់ធ្នាប់ក្នុងវិស័យសារព័ត៌មានដែលត្រូវបានរៀបចំឲ្យកាន់តែប្រសើរឡើង។ ចំពោះសម្តេចហ៊ុន ម៉ាណែត រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់លើកកម្ពស់បរិយាកាសប្រព័ន្ធផ្សព្វផ្សាយនិងលើកកកម្ពស់សិទិ្ធនិងការទទួលខុសត្រូវរបស់អ្នកសារព័ត៌មាន។...
ក្រុមការងារថ្នាក់ខេត្ត ចុះជួយរុះរើផ្ទះជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់ ព្រះវិហារ៖ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥ម្សិលមិញនេះ ក្រោមការដឹកនាំដ៏សកម្មរបស់ឯកឧត្តម កង សៅគុណ អនុប្រធានទី១ ក្រុមការងារថ្នាក់ខេត្តចុះជួយមូលដ្ឋានស្រុកជ័យសែន ដឹកនាំកម្លាំងចម្រុះសរុប ១១៨នាក់ (ស្ត្រី ៣៩នាក់)...
អភិបាលខេត្តកំពង់ចាម អះអាងថា ប្រាក់ឈ្នួលរបស់កម្មករនិយោជិតវិស័យកាត់ដេរសំលៀកបំពាក់ ផលិតស្បែកជើង និងវិស័យផ្សេងៗ ជាមធ្យមប្រមាណជា ១៤១លានដុល្លារ ក្នុង១ឆ្នាំ កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្ដម អ៊ុន ចាន់ដា បានអះអាងថា បើគិតប្រាក់ឈ្នួលរបស់កម្មករនិយោជិតវិស័យកាត់ដេរសំលៀកបំពាក់ ផលិតស្បែកជើង និងវិស័យផ្សេងៗ...
សូមគាំទ្រ! រាជរដ្ឋាភិបាល នឹងលែងឱ្យមានការផ្តល់រង្វាន់លើគម្របដប ឬក្រវិលកំប៉ុងគ្រឿងស្រវឹង កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥កន្លងទៅនេះ ទីស្តីការគណៈរដ្ឋមន្ត្រី បានផ្ញើលិខិតមួយទៅកាន់លោកអគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធ មុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោកស្រី ចម និម្មល...
ឯកឧត្តម វង សូត បានថ្លែងថា ក្រោមការដឹកនាំរដ្ឋាភិបាលបន្តវេន បានធ្វើឱ្យប្រទេសជាតិកាន់តែរីកចម្រើនជឿនលឿន ដែលនឹងក្លាយទៅជាប្រទេសមានចំណូលខ្ពស់ ត្បូងឃ្មុំ: ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា បានថ្លែងថា ក្រោមការដឹកនាំរដ្ឋាភិបាលបន្តវេន បានធ្វើឱ្យប្រទេសជាតិកាន់តែរីកចម្រើនជឿនលឿន ដែលនឹងក្លាយទៅជាប្រទេសមានចំណូលខ្ពស់។ ថ្លែងបែបនេះក្នុងឱកាសជួបសំណេះសំណាលសួរសុខទុក្ខអាជ្ញាធរមូលដ្ឋាន...
ស្លាប់ពីរនាក់របួសច្រើននាក់ករណីគ្រោះថ្នាក់ចរាចរណ៍នៅផ្លូវព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ ខេត្តសៀមរាប៖គិតត្រឹមម៉ោង៣ និង ៣០នាទីរសៀលថ្ងៃទី ២១ ខែមេសាឆ្នាំ ២០២៥ នេះ ករណីគ្រោះថ្នាក់ចរាចរណ៍ នៅផ្លូវព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ បណ្ដាលឲ្យមនុស្សចំនួនពីរនាក់ស្លាប់និងរបួសធ្ងន់ស្រាលច្រើននាក់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅវេលាម៉ោង ប្រមាណ ១រសៀល ថ្ងៃទី២១ ខែមេសា...
ពលរដ្ឋជិត៦០០គ្រួសារ ក្នុងខេត្តព្រះវិហារ ទទួលបានសម្ភារៈសុខភាពអនាម័យ ពីគម្រោងពន្លឿនការស្ដារឡើងវិញនូវជីវភាពគ្រួសារងាយរងគ្រោះ នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សម្ភារៈសុខភាពអនាម័យ ជូនគ្រួសារក្រីក្រចំនួន ៥៩៨គ្រួសារ ក្រោមគម្រោងពន្លឿនការស្តារឡើងវិញនូវជីវភាពរស់នៅ និងភាពធន់របស់គ្រួសារងាយរងគ្រោះ ក្រោយវិបត្តិកូវីដ-១៩...
(ព្រះវិហារ) វេលាម៉ោង 9:24 នាទីថ្ងៃទី 30 ខែមីនាឆ្នាំ2025មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរថយន្ត នៅផ្លូវលំក្រាលក្រួសក្រហមចំណុចផ្លូវបំបែកជាបួនក្នុងភូមិត្នោតម្លូឃុំរបៀប ស្រុករវៀង ខេត្តព្រះវិហារម៉ូតូបើកបរពីទិសខាងកើតទៅទិសខាងលិ ចជិះគ្នាពីរនាក់។ 1.អ្នកបេីកបរឈ្មោះ សុខា ណារ៉ុងភេទប្រុសអាយុ14ឆ្នាំរស់នៅភូមិត្នោតម្លូឃុំរបៀបស្រុករវៀងខេត្តព្រះវិហាររងរបួសរលាត់កែង ដៃខាងស្តាំនិងរលាត់ចង្កេះខាងស្តាំ។ *អ្នករួដំណើរជាមួយឈ្មោះសាងស៊ូហានភេទប្រុសអាយុ14ឆ្នាំរស់នៅភូមិឃុំជាមួយគ្នារងរបួសពកក្បាលខាងឆ្វេងនិងរលាត់គូថខាងស្តាំនិងខ្នងខាងឆ្វេង។ 2.អ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់។ *មូលហេតុ:...
(ព្រះវិហារ)វេលាម៉ោង ០៦:១៥ នាទីព្រឹកថ្ងៃទី៣០ខែមីនាឆ្នាំ២០២៥មានករណីគ្រោះថ្នាក់ចរាចរណ៍រវាង រថយន្ត និង កង់ធ្វើដំណើរស្របទិសគ្នាពី ជើងទៅ ត្បូង លើផ្លូវជាតិលេខ៦២នៅចន្លោះគីឡូលេខ ៦៦.៦៧ ស្ថិតនៅភូមិរំចេក ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ។ ១. រថយន្ត ម៉ាក...