
បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ
នៅព្រឹកថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពស២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ បានរៀបចំពិធីប្រកាសតែងតាំងផ្លាស់ប្ដូរមុខដំណែង ផ្ទេរភារកិច្ច បំពាក់ឋានន្តរសក្កិ ជូនយោធិននៃកងរាជអាវុធហត្ថខេត្តព្រះវិហារ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង លោកនាយសេនាធិការរង លោកប្រធាន.អនុប្រធានមន្ទីរ លោកមេបញ្ជាការ.មេបញ្ជាការរង មូលដ្ឋានអហក្រុង.ស្រុក ព្រមទាំង នាយអាវុធហត្ថ នាយរងអាវុធហត្ថ ដែលប្រកាសតែងតាំងផ្លាស់ប្ដូរមុខដំណែង និងផ្ទេរភារកិច្ច បំពាក់ឋានន្តរសក្កិ ផង។