
ក្រសួងទេសចរណ៍បានរៀបចំ សិក្ខាសាលាស្តីពី “ ការពង្រឹងសមត្ថភាព ដើម្បីរៀបចំក្រុងស្ទឹងសែន ជាទីក្រុងទេសចរណ៍គា្មនផ្សែងបារី ”
កំពង់ធំ ៖ នៅព្រឹកថ្ងៃទី ០៧ ខែ មីនា ឆ្នាំ ២០២៥ ក្រសួងទេសចរណ៍ បានរៀបចំ សិក្ខាសាលាស្តីពី “ ការពង្រឹងសមត្ថភាព ដើម្បីរៀបចំក្រុងស្ទឹងសែនជាទីក្រុងទេសចរណ៍គា្មនផ្សែងបារី ” នៅទីរួមខេត្តកំពង់ធំ ក្រោមអធិបតីភាព ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍។ កម្មវិធីនេះ មានការអញ្ចើញចូលរួមពី ឯកឧត្តម ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត លោក លោកស្រី ព្រមទាំងសិក្ខាមចូលរូម ប្រមាណ ជាង១០០នាក់ផងដែរ។
ជាមួយគ្នានោះ ឯកឧត្តម លី វ៉េត អភិបាលរងខេត្តកំពង់ធំ បានលើកឡើងថា ក្នុងមួយឆ្នាំៗ នៅក្នុងប្រទេសកម្ពុជា មានប្រជាពលរដ្ឋប្រមាណជាង ១០០០០នាក់ នឹងច្រើនជាង ៦លាននាក់នៅទូទាំងពិភលោក បានស្លាប់ដោយសារការជក់បារី ជារៀងរាល់ឆ្នាំ។ ដោយឡែកអ្នកស្រូបផ្សែងបារីពីគេ ក៏ទទួលរងផល់ប៉ះពាល់ និងស្លាប់ មិនក្រោម៦សែននាក់ក្នុងមួយឆ្នាំៗផងដែរ ។ ព្រោះថាការជក់បារីនឹងផ្សែងបារីវាបណ្តាលឲ្យកើតជំងឺមហារីកសួត ដាច់សសែឈាមខួរក្បាល មហារីកមាត់ គាំងបេះដូង ក្រិនសសៃឈាម មហារីកក្រពះ នឹងជំងឺប្លោកនោមជាដើម ។ ដោយឡែកការជ្រើសរើសយក ក្រុងស្ទឹងសែន ដើម្បីរៀបចំឲ្យកា្លយជាទីក្រុងទេសចរណ៍គា្មនផ្សែងបារី ឯកឧត្តមក៏បាន អំពាវនាវ ដល់អជ្ញាធរមានសមត្ថកិច្ច នឹងផ្នែកឯកជនពាក់ព័ន្ធទាំងអស់ត្រូវមានការចូលរួមគាំទ្រនឹង អនុវត្តតាមគោលការណ៍នានាដែលអង្គសិក្ខាសាលាបានណែនាំ ដើម្បីឲ្យក្រុងស្ទឹងសែន ទទួលបានជ័យលាភីក្លាយជាទីក្រុងទេសចរណ៏គ្មានផ្សែងបារី នាពេលខាងមុខនេះ ។
ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានបញ្ចាក់ថាដើម្បី ឲ្យក្រុងស្ទឹងសែនក្លាយជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី នាពេលដ៍ខ្លីខាងមុខនេះបាន លុះត្រាតែរដ្ឋបាលខេត្តនឹងក្រុងសហការណ៍ជាមួយមន្ទីរទេសចរណ៍ខេត្តធ្វើយុទ្ធនាការសារធារណៈ ដោយមានវិធានការណ៍ ហាមខាត់ការជក់បារី ឬបង្ហុយផ្សែងផលិតផលថ្នាំជក់ នៅតាមទីប្រជុំជននានា កន្លែងសំខាន់ៗនៅតាមមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ ព្រមទាំងបិទផ្លាកសញ្ញាឬស្ទីកគឺរហាមជក់បារី ចងប៉ាដាផ្សព្វផ្សាយនៅតាមទីផ្សារនឹងទីប្រជុំជន។
ឯកឧត្តមបានបន្តទៀតថា នៅតាមភោជនីយដ្ឋាន សណ្ឋារគារ ផ្ទះសំណាក់ នឹងហាងលក់ដូរផ្សេៗ គួរតែមានបិតស្លាកបម្រាមហាមជក់បារី នឹងស្លាកផាកពិន័យចំពោះអ្នកជក់បារីឲ្យបានច្រើនកន្លែង ។ម្យ៉ាងទៀតក្នុងករណីភ្ញៀវចង់ជក់បារី ត្រូវមានកន្លែងដាច់ដោយសម្រាប់ពួកគាត់ ឬឲ្យពួកគាត់ រកកន្លែងជក់ដែលមិនបង្កផល់ប៉ះពាល់ដល់អ្នកដទៃ។ ម្យ៉ាងវិញទៀត ត្រូវហាមខាត់មិនឲ្យមានការដាក់តាំងលក់បារី ឬមានអ្នកដើរលក់បារី នៅក្នុងមូលដ្ឋានអាជីកម្មសេវាកម្មទេសចរណ៍នោះឡើយ។
ជាចុងបញ្ចប់ ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានសំណូមពរ សូមឲ្យយុវជន ត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន ជាពិសេសការជក់បារីថ្នាំជក់ ឬបារីអេឡិចត្រូនិច។ ពីព្រោះថាបើជ្រុលខ្លួនញៀនហើយគឺ ធ្វើឲមានផល់ប៉ះពាល់ដាល់សុខភាពធ្ងន់ធ្ងរនឹងពិបាកក្នុងការផ្តាច់វិញណាស់។
អត្ថបទលោកលន សុភា.ពិនត្យដោយសេក សាវេត