
លោកអនុសេនីយ៏ឯកសាន ផាន់ណានាយប៉ុស្តិ៍រដ្ឋបាលឃុំគូលេនត្បូងបច្ចុប្បន្នបានកំពុងតាំងខ្លួនជាខ្លាកំណាចប្រចាំក្នុងតំបន់អភិរក្សគូលេនព្រហ្មទេព។
ខេត្តព្រះវិហារ!ពិតជាមិនធម្មតាមែនលោកអនុសេនីយ៏ឯកសាន ផាន់ណាមានតួរនាទីនាយប៉ុស្តិ៍រដ្ឋបាលឃុំគូលេនត្បូងបច្ចុប្បន្នបុគ្គលរូបនេះបាននិងកំពុងតាំងខ្លួនជាខ្លាកំណាចប្រចាំក្នុងតំបន់អភិរក្សគូលេនព្រហ្មពេទ ដោយសំអាងទៅលើអំណាចនិងតួរនាទីជាមន្ត្រីនគរបាលមានតួនាទីជានាយប៉ុស្តិ៍នេះហើយទើបបានជាបុគ្គលរូបនេះហ៊ានក្បត់ឩត្តមកិតិ្តនិងមនសិការរបស់ខ្លួនដោយមិនកោតញញើតទៅនិងច្បាប់និងផ្គើនទៅនិងប្រសាសន៏ណែនាំរបស់លោកឩត្តមសេនីយ៏ទោសួស សុខដារ៉ាស្នងការនគរបាលខេត្តព្រះវិហារទៀតផង។
បើតាមប្រភពព័ត៏មានដែលអង្គភាពយើងទទួលបានពីប្រជាពលរដ្ឋមកថាកាលពីអំឡុងថ្ងៃទី២៥ខែឩសភាឆ្នាំ២០២៥កន្លងទៅនេះបុគ្គលរូបនេះបានប្រើប្រាស់គ្រឿងចក្រប្រភេទត្រាក់ទ័រចំនួន២គ្រឿងចូលទៅធ្វើសកម្មភាពឈួសឆាយដីព្រៃក្នុងតំបន់អភិរក្សគូលេនព្រហ្មទេពមួយកន្លែងរាប់សិបហិកតាថិតនៅចំនុចភូមិតាកឹងឃុំថ្មីស្រុកគូលេនខេត្តព្រះវិហារដោយគ្រឿងចក្ររបស់បុគ្គលសាន ផាន់ណាធ្វើសកម្មភាពឈួសឆាយយ៉ាងគគ្រឹកគគ្រែងបែបនេះក៏មិនមានការរំខានពីមន្ត្រីបរិស្ថានដែលប្រចាំការស្នាក់ការជិតតំបន់នោះដែរដែលកត្តានេះហើយដែលគេសង្ស័យថាទំនងមន្ត្រីមន្ត្រីបរិស្ថានដែលនៅប្រចាំការក្នុងតំបន់នោះត្រូវដងត្រូវផ្លែជាមួយនិងបុគ្គលសានផាន់ណានេះហើយទើបរក្សាភាពស្ងៀមស្ងាត់យ៉ាងដូច្នេះ។
ឬមួយក៏ព្រោះតែអំណាចនិងតួរនាទីរបស់បុគ្គលរូបនេះទើបបានធ្វើឲ្យមន្ត្រីបរិស្ថានទាំងនោះស្ងាត់មាត់ដូចសត្វកង្កែបឃើញភ្លើងពឹលយ៉ាងចឹងនោះ៕
បើទោះយ៉ាងនេះក្តីប្រជាពលរដ្ឋស្នើរដល់លោកឩត្តមសេនីយ៏ទោសួស សុខដារ៉ាស្នងការដ្ឋាននគរបាលខេត្តព្រះវិហារសូមលោកមេត្តាដាក់អធិការកិច្ចស្រាវជ្រាវលើបុគ្គលឬករណីនេះផងបើទុកបណ្តែតបណ្តោយឲ្យបុគ្គលរូបនេះធ្វើអ្វីតាមតែអំពើចិត្តនោះប្រាកដជាប៉ះពាល់ដល់ស្ថាប័នក៏ដូចជាអង្គភាពស្នងការដ្ឋាននគរបាលខេត្តព្រះវិហារទាំងមូល។