
ស្លាប់ពីរនាក់របួសច្រើននាក់ករណីគ្រោះថ្នាក់ចរាចរណ៍នៅផ្លូវព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ
ខេត្តសៀមរាប៖គិតត្រឹមម៉ោង៣ និង ៣០នាទីរសៀលថ្ងៃទី ២១ ខែមេសាឆ្នាំ ២០២៥ នេះ ករណីគ្រោះថ្នាក់ចរាចរណ៍ នៅផ្លូវព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ បណ្ដាលឲ្យមនុស្សចំនួនពីរនាក់ស្លាប់និងរបួសធ្ងន់ស្រាលច្រើននាក់។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅវេលាម៉ោង ប្រមាណ ១រសៀល ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ នៅចំណុច គីឡូម៉ែត្រលេខ១៧ផ្លូវព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ ស្ថិតនៅក្នុងភូមិដំរីកូន ឃុំ ពពេល ស្រុកសូទ្រនិគម។
គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តម៉ាកលុចសុីស RX 300 ពាក់ស្លាកលេខភ្នំពេញ 2M-8953 បុកជាមួយរថយន្តម៉ាកហ្វដពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 2D-1997 ក្នុងទិសដៅបញ្ច្រាសទិសគ្នា និងរ៉ឺម៉កមួយគ្រឿងទៀត
បណ្ដាលឱ្យស្លាប់មនុស្សចំនួន០២នាក់ (ប្រុស១នាក់ ស្រី១នាក់)។ នេះបើតាមព័ត៌មានបឋម។ ចំណែកជនរងគ្រោះ ត្រូវបានក្រុមសមត្ថកិច្ចបងប្អូនប្រជាពលរដ្ឋ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកនិងពេទ្យឯកជន។